ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោកប្រធានរតនាគារខេត្ត, លោក លោកស្រីអភិបាលក្រុង/ស្រុក ឃុំ/សង្កាត់, មន្ត្រីតំណាងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកការងារគណនេយ្យផងដែរ។


ឯកឧត្តម គោស៊ុំ ប៊ុនសឿត ក៏បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយការបិទបញ្ជីចំណូល-ចំណាយត្រូវតែគិតគូឱ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ និងស្របតាមតម្រូវការជាក់ស្តែងក្នុងដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ។


លោក ​ ហេង យុលី មន្ត្រីជំនាញការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានធ្វើបទបង្ហាញ ស្តីពីសារាចរណែនាំលេខ ០១២ សហវ ដែលផ្តោតសំខាន់ទៅលើការបោះផ្សាយអាណត្តិនិយ័តកម្ម សម្រាប់ការអនុវត្តនីតិវិធីទូទាត់ថវិកាប្រាក់រង្វាន់ដែលបានដកមុន និងធ្វើសលាក​បត្របង្វែរចំណូលចូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នូវចំណូលប្រមូលបាននៅរាជធានី ខេត្ត (អង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ), រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២២ ដែលនៅសេសសល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ពុំទាន់បានទូទាត់ ត្រូវបញ្ជូនមករតនាគាររាជធានី ខេត្ត យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។


សូមអរគុណ!

ព័ត៌មានទាក់ទង